ឃុំអន្សាចំបក់គឺជាឃុំមួយក្នុងចំណោមឃុំទាំង១១ នៃ ស្រុក ក្រគរ ខេត្តពោធិសាត់ មានព្រំប្រទល់ ខាងកើត ជាប់ឃុំក្រពាំងចាន់ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ខាងលិចជាប់ឃុំក្យាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ខាងត្យូងជាប់ឃុំ ឈើតុម ស្រុកគ្ររ ខេត្តពោធិសាត់ និងខាងជើងជាប់និងបឹង។ ឃុំអន្សាចំបក់មានប្រជាជនរស់នៅ ១៥១៥គ្រួសារ មនុស្សរាយ៧១៨៦នាក់ ស្រី ៣៧៩៧នាក់ ហើយប្រជាជនមានមុខរបរ ជាអ្នកធ្វើស្រែ និងការនេសាទត្រី ក្រៅពីមុខរបរទាំងនេះពួកគាត់ធ្វើជាកម្មករឲ្យក្រុម ហ៊ុនចិន ដាំដំឡូង សំរាប់ចិញ្ចឹមជីវិត បន្ទាប់បន្សម ។តាមប្រសាសន៏ លោក ងឹម សុផល ដែលជាជំទប់ទី១ នៃឃុំអន្សាចំបក់ បានឲ្យដឹងថា ដោយសាការមើលឃើញ មានបញ្ហាការលំបាករបស់ ប្រជាជនបែបនេះហើយទើប នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១០ មានអង្គការ ADB បានជួយផ្តល់គំរោង ជាបន្ត បន្ទាប់ជាច្រើន ដូចជា គំរោង ហេដ្ធារចនាសម្ពន្ធ័គំរោងបង្គើនជីវភាព ការចិញ្ចឹម ជ្រូក មាន់ ប្រពន្ធ័ភ្លើង សូលែរ ព្រមទាំងបានសាងសងរោងតំម្យាញក្រមារដែលអស់ទឹកប្រាក់ចំនួន៧៣០០ដុល្លារ សំរាប់ រកប្រាក់ចំណូល ចូលក្នុងសហគមន៏ ។លោកបានបន្តទៀតថា ក្នុងចំណោមគំរោងដែល ADBបានផ្តល់ ឲ្យទាំងអស់មានតែ មួយគំរោងប៉ុណ្ណាះដែលទទួលបានជោគជ័យជាងគេ គឺគំរោងតំម្យាញក្រម៉ារ ។ទាំងនេះក៏មកពីការខិតខំជួយជំរុញបន្ថែមពីអង្គការដៃគូរជា ច្រើនដូចជាអង្គការ FACTជាដើមលោកបានថាគំរោងនេះបានជួយបង្កើនដល់ជីវភាពរបស់ ប្រនេសាទបាន ច្រើន ជាពិសេសស្រ្តី ក្នុងឃុំគំរោងនេះបានជួយកាត់ បន្ថយភាព ក្រីក្រ ការចេញធ្វើចំណាកស្រុក ព្រមទាំងជួយកាត់បន្ថយពីការជំពាក់បំណូល បានមួយចំនួនធំ ។ ហើយចំនៅនិងទិសដៅនិងគំនិតដែលស្រ្តី ចង់បានយកមកអនុវវត្តន៏ ក្នុងឃុំ មិនតែប៉ុណ្ណោះ ក្រុមស្រ្តីកំពង់គិតនិងរៀបចំបង្កើតឲ្យមានក្រុមស្រ្តីតម្យាញបន្ថែមទៀត និងបង្កើតក្រុមសំរាប់លក់ផលិតផលដែលពួកគាត់ផលិតបាន។ ហើយស្រ្តីក៏មានការសប្បាយចិត្តជាខ្លាំងដោយឃើញភាពជោគជ័យនៃគំរោងរបស់ពួកគាត់អនុវត្តទៅបានល្អ ព្រមទាំងមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ ពីអាជ្ញាធរអង្គការនានានិងម្ចាស់ជំនួយ ADB ។
ជាលទ្ធផលឃើញថាស្រ្តីមានការសហការគ្នាល្អ ចំនេះដឹងបានប្រសើរឡើង ពួកគាត់អាចរកបានចំណូលជាប្រចាំ ការជំពាក់បំណុលគេក៏បានកាត់បន្ថយ រីឯជីវភាពក៏បានធូរធារជាងមុន។ លោកបានបន្តទៀតថាក្នុងនាមលោកដែលជាជំទប់ទី១ឃុំអន្សាចំបក់ លោកសូមថ្លែងអំណគុណដល់គំរោង ADBដែលតែងតែមានការយកចិត្តទុកដាក់ជួយដល់ឃុំ របស់យើងខ្ញុំកន្លងមក។ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរដល់ សហការីរបស់ ADBឲ្យជួបប្រទះតែ សេចក្តីសុខ សេចក្តីចំរើនគ្រប់ពេលវេលា។
Leave a Reply