សារគន្លឹះ ជាងពាក់កណ្តាល (65.3%) នៃអ្នកឆ្លើយសំណួរជឿថា សហគមន៍របស់ខ្លួននៅក្នុងបឹងទន្លេសាបមានភាពទាក់ទាញគ្រប់គ្រាន់ ដែលសមល្មមនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ។ជាងនេះទៅទៀត ទេសចរណ៍ធម្មជាតិគឺជាប្រភពដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាជនក្នុងការបង្កើនប្រាក់ចំណូល 70.1%) ការទាក់ទាញទេសចរណ៍ (43.8%), បរិស្ថានល្អ (19.6%), ការគាំទ្រប្រព័ន្ធអេកូឡូស៊ី (15.4%), តម្លៃវប្បធម៌ (9.9%), និងផ្សេងៗទៀត (1.0%)។ ខេត្តសៀមរាបមានសក្តានុពលខ្ពស់ជាងគេក្នុងវិស័យទេសចរណ៍ធម្មជាតិនេះដោយសារវិស័យនេះមានសេវាកម្មមួយចំនួនរួចស្រាប់ទៅហើយ ដូចជាការជួលទូក (4%), ការលក់អាហារ (4.3%), និងមគ្គុទ្ទេសក៍ទេសចរណ៍ (3.6%) ជាដើម។ នៅខេត្តបាត់ដំបង 1.6% នៃអ្នកឆ្លើយសម្ភាសន៍អាចរកចំណូលបានពីការជួលទូកជូនភ្ញៀវទេសចរណ៍ និងប្រមាណ 1.1% អាចរកចំណូលបានពីការផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍។ ជាទូទៅ អ្នកឆ្លើយសំណួររកកម្រៃបានជាមធ្យម 6 ដុល្លារក្នុងមួយខែ។ អ្នកឆ្លើយសំណួរនៅខេត្តសៀមរាបអាចរកចំណូលបានពីទេសចរណ៍ធម្មជាតិ ជាមធ្យម 721.4 ដុល្លារក្នុងមួយខែ ចំណែកអ្នកឆ្លើយសម្ភាសន៍នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យស្ទើរតែមិនមានប្រាក់ចំណូលពីសេវាកម្មទេសចរណ៍ធម្មជាតិទេ។ ពួកគេបានបណ្តាក់ទុន 78.2 ដុល្លារ ដែលក្នុងនោះ ដើមទុនផ្ទាល់ខ្លួន 76.2 ដុល្លារ ទៅលើការផ្តល់សេវាទេសចរណ៍ធម្មជាតិ។ អង្គការមិនមែនរដ្ឋាភិបាល (NGOs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាព និងក្នុងការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសតាមរយៈការបណ្តុះបណ្តាល និងការគាំទ្រជាប្រចាំដើម្បីដំណើរការសវាកម្មទេសចរណ៍ធម្មជាតិនេះ អ្នកចូលរួមឆ្លើយសំណួរបានទទួលការបណ្តុះបណ្តាលពីអង្គការមិនមែនរដ្ឋាភិបាល (0%), ពីមិត្តភ័ក្ត (4.3%), និងពីស្ថាប័នរដ្ឋ (2.9%)។ ទេសចរណ៍ធម្មជាតិគួរតែត្រូវបានលើកកម្ពស់តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការកសាងជំនាញក្នុងវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច។ ដើម្បីបង្កើនការយល់ដឹង និងការគាំទ្រជាសាធារណៈ បណ្ដាញទេសចរណ៍ធម្មជាតិបឹងទន្លេសាបគួរតត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ អាចចូលរួមបង្កើនសេវាកម្មទេសចរណ៍ធម្មជាតិ តាមរយៈការធ្វើវិនិយោគ និងការធ្វើទីផ្សារ។ ការវិនិយោគរបស់វិស័យឯកជន គួរតែត្រូវបានទទួលស្គាល់ថាមានសារសំខាន់ខ្លាំងណាស់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងការធ្វើឱ្យសេវាកម្មមានភាពសម្បូរបែប។ ជាងនេះទៅទៀត អាជ្ញាធរមូលដ្ឋានគួរពិចារណាក្នុងការបែងចែកថវិកាមូលនិធិឃុំចន្លោះពី 5% ទៅ 10% ដើម្បីបង្កើនជីវភាពក្នុងវិស័យទេសចរណ៍ធម្មជាតិ។ Key Messages • […]