កម្មវិធីនេះផ្តោតលើការពង្រឹងសម្ព័ន្ធ និង បណ្តាញអង្គការមិនមែន រដ្ឋាភិបាល ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរនិងបណ្តាខេត្តតាមដងទន្លេមេគង្គ តាមរយៈ
ការលើកកម្ពស់ នូវវប្បធម៌ការងាររួមគ្នាមួយ ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាល។ កម្មវិធីនេះ ក៏ជួយដល់ការតស៊ូមតិ ដើម្បីលើកកម្ពស់សិទ្ធិរបស់ប្រជានេសាទតូចតាច ឲ្យអាចទទួលបាន និងគ្រប់គ្រងលើធនធានជលផល |
តាមរយៈរបកគំហើយនៃការសិក្សាស្រាវជ្រាវរបស់សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល និងការគាំទ្រដល់ការ បង្កើតឡើងនូវបណ្តាញសហគមន៍នេសាទ ទៅក្នុងសភាប្រជានេសាទកម្ពុជា។ ជាងនេះទៅទៀត កម្មវិធីនេះ ក៏ត្រួតពិនិត្យ គម្រោងដែលផ្តល់ជំនួយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ជុំវិញបឹងទន្លេសាប (ត្រួតពិនិត្យទៅលើគម្រោងរបស់ធនាគារ ADB នៅជុំវិញបឹងទន្លេសាប)។ ចាប់ពីឆ្នាំ ១៩៩៨ ធនាគារ ADB បានចាប់ផ្តើមផែនការវិនិយោគរបស់ខ្លួន សម្រាប់ការអភិវឌ្ឍបឹងទន្លេសាប រួមមានការកសាង ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត។ សហគមន៍មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល មានក្តីព្រួយបារម្ភអំពីហេតុប៉ះពាល់ជាអវិជ្ជមានដ៏មានសក្កដានុពល ចំពោះបរិស្ថាន និងជីវភាពរស់នៅរបស់ពួកគេពីគម្រោងអភិវឌ្ឍន៍មួយចំនួនរបស់ ធនាគារ ADB ។ គម្រោងកសាងសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលៈ ការពង្រឹងនូវសម្ព័ន្ធ និងបណ្តាញរបស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងវិស័យធនធានជលផល និងធម្មជាតិ តាមរយៈការលើកកម្ពស់នូវវប្បធម៍ការងាររួមគ្នា ចំណោមអង្គការមិនមែនរដ្ឋាភិបាល សម្រាប់ការតស៊ូមតិ ដើម្បីលើកកម្ពស់សិទ្ធិ ទទួលបានរបស់ប្រជានេសាទតូចតាច និងគាំទ្រឲ្យមានការបង្កើតឡើងនូវបណ្តាញ ប្រជានេសាទទៅក្នុងសភាប្រជានេសាទកម្ពុជា។ គម្រោងឃ្លាំមើលបឹងទន្លេសាប (ការសិក្សាស្រាវជ្រាវ): ត្រួតពិនិត្យទៅលើគម្រោងរបស់ធនាគារ ADB ជុំវិញបឹងទន្លេសាប។ កម្មវិធីនេះ ត្រួតពិនិត្យ លើគម្រោង ដែលផ្តល់ជំនួយដោយធនាគារ ADB ជុំវិញបឹងទន្លេសាប។ចាប់ពីឆ្នាំ ១៩៩៨ ធនាគារ ADB បានចាប់ផ្តើមគម្រោងវិនិយោគដ៏សំខាន់មួយ សម្រាប់ការវិនិយោគក្នុងអាងទន្លេសាប ក្រោមពាក្យស្លោកថា “គំនិតផ្តួចផ្តើមបឹងទន្លេសាប”។ ទំហំនៃផែនការរបស់ធនាគារ ADB សម្រាប់អាងបឹងទន្លេសាប មានន័យថា សហគមន៍ និងអង្គការ ជាច្រើន នឹងត្រូវតែចូលរួមជាមួយធនាគារ ADB។ សហគមន័មូលដ្ឋាន និងអង្គការជាច្រើន មានក្តីព្រួយបារម្ភអំពីហេតុប៉ះពាល់ជាអវិជ្ជមានដ៏មានសក្កដានុពលពីគម្រោងមួយចំនួន ចំពោះបរិស្ថាន និងជីវភាពរបស់នៅរបស់ ពួកគេ ដោយសារគម្រោងដែលផ្តល់ហិរញ្ញវត្ថុដោយធនាគារ ADB ទាំងនេះ ។ គោលបំណងនៃគម្រោងឃ្លាំមើលបឹងទន្លេសាប (ការសិក្សាស្រាវជ្រាវ): លើកកម្ពស់ការ យល់ដឹងក្នុងចំណោមសហគមន៍សាធារណៈ និងមូលដ្ឋាន ដែលរស់នៅក្នុងបឹងទន្លេសាប ស្តីពីគម្រោងរបស់ធនាគារ ADB តាមរយៈការ ផ្តល់ជូននូវព័ត៌មានពាក់ព័ន្ធ ពីធនាគារ ADB ដល់សហគមន៍ និងអង្គការ និងពីសហគមន៍ និងអង្គការទៅធនាគារ ADB។ ដើម្បីទំនាក់ទំនងជាមួយបណ្តាញយុទ្ធនាការអង្គការអន្តរជាតិ ស្តីពីធនាគារ ADB ដើម្បីត្រួត ពិនិត្យលើហេតុប៉ះពាល់ពីគម្រោងរបស់ធនាគារ ADB ចំពោះបរិស្ថាន ជលផល និងសហគមន៍មូលដ្ឋាន នៅក្នុងបឹងទន្លេសាប។
Leave a Reply