ZT Maju - шаблон joomla Продвижение

សិក្ខាសាលាស្តីពីយន្តការធ្វើការជាបណ្តាញនិងការតស៊ូមតិទៅលើការធ្វើបច្ចុប្បន្នភាពអនុក្រិត្យស្តីពីការគ្រប់គ្រងសហគមន៍នេសាទ(15-16/08/2015)

សិក្ខាសាលាសម្ព័ន្ធប្រជានេសាទកម្ពុជាថ្នាក់ជាតិស្តីពីយន្តការធ្វើការជាបណ្តាញនិងការតស៊ូមតិទៅលើការធ្វើបច្ចុប្បន្នភាពអនុក្រិត្យស្តីពីការគ្រប់គ្រងសហគមន៍នេសាទ

នៅសណ្ឋាគារញូវអង្គរឡែន,ខេត្តសៀមរាបថ្ងៃទី ១៥-១៦ ខែ សីហា ឆ្នាំ២០១៥។

សហការរៀបចំដោយសម្ព័ន្ធប្រជានេសាទកម្ពុជានិងអង្គការFACT

គាំទ្រថវិកាដោយFS តាមរយៈអង្គការFACT

សិក្ខាសាលានេះមានគោលបំណង

-       បង្កឱកាសអោយក្រុមការងារ និងអ្នកយល់ដឹងផ្នែកច្បាប់ បានពិភាក្សាគ្នាយ៉ាងទូលំទូលាយ ទាក់ទងទៅនឹងការធ្វើបច្ចុប្បន្នភាពអនុក្រិត្យស្តីពីការគ្រប់គ្រង

សហគមន៍នេសាទ ដើម្បីធានាផលប្រយោជន៍ដល់សហគមន៍នេសាទ។

-       ដើម្បីចែករំលែកពីបទពិសោធន៍ និងលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក។

-       ដើម្បីពិភាក្សាពីយន្តការ ធ្វើការងារជាបណ្តាញរបស់សម្ព័ន្ធប្រជានេសាទកម្ពុជា និងបណ្តាញផ្សេងៗទៀត។

-       ដើម្បីពិភាក្សាពីការធ្វើសេចក្តីថ្លែងការណ៍រួម ដាក់ទៅរដ្ឋបាលជលផល និងស្ថាប័នពាក់ព័ន្ធអោយបញ្ចូលទៅក្នុង អនុក្រិត្យស្តីពីការគ្រប់គ្រងសហគមន៍នេសាទ ដែលកំពុងធ្វើបច្ចុប្បន្នភាព។