ZT Maju - шаблон joomla Продвижение

កិច្ចប្រជុំស្តីពី "ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជលផល អង្គការសង្គមស៊ីវិល និងសហគមន៍នេសាទមូលដ្ឋានលើការ គ្រប់គ្រងធនធានជលផលក្នុងប្រទេសកម្ពុជា"

នាព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៥អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT)បានរៀបចំកិច្ចប្រជុំស្តីពី"ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជលផលអង្គការសង្គមស៊ីវិល
និងសហគមន៍នេសាទមូលដ្ឋានលើការគ្រប់គ្រងធនធានជលផលក្នុងប្រទេសកម្ពុជា"
នៅភោជនីយដ្ឋានទន្លេបាសាក់២(ជិតស្ពានអាកាសក្បាលថ្នល់) ។

 

កិច្ចប្រជុំនេះ មានការគាំទ្រថវិកាដោយ Forum Syd និងមានអ្នកចូលរួមពី សម្ព័ន្ធអង្គការដែលធ្វើការងារជលផល អង្គការសង្គមស៊ីវិល សម្ព័ន្ធប្រជានេសាទកម្ពុជា រដ្ឋបាលជលផល សហគមន៍ អាជ្ញាធរភូមិ ឃុំ និង អ្នកសារព័ត៌មាន។ អ្នកចូលរួមមាន ៩៨ នាក់ ស្រី ១៥ នាក់។ក្នុងគោលបំណងដើម្បីបន្តពង្រឹងកិច្ចសហការល្អរវាងរដ្ឋបាលជលផលនិងសង្គមស៊ីវិលធ្វើការលើវិស័យជលផល
ដោយធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហានានា
កើតឡើងនាពេលបច្ចុប្បន្នទាក់ទងនឹងការគ្រប់គ្រងវិស័យជលផល និងយុទ្ធសាស្រ្តក្នុងការអនុវត្តសកម្មភាពបន្តនៅពេលអនាគត។