ZT Maju - шаблон joomla Продвижение

សកម្មភាពចុះត្រួតពិនិត្យការងារទីវាលតាមតំបន់ របស់ក្រុមការងារEU-NSA

កាលបរិច្ឆេទចុះ៖ ថ្ងៃទី ២៩ ខែមករាឆ្នាំ ២០១៥

អ្នកចូលរួម៖

-          ប្រធានបទកិច្ចពិភាក្សាជាមួយអ្នកពាក់ព័ន្ឋ  (អ្នកចូលរួម ២១នាក់ ស្រី៤នាក់)

១-ការរៀបចំបង្ហាញពីលទ្ឋផលនៃការស្នើសុំ ពង្រីកកន្លែងអភិរក្សពី៥៣ហិចតាទៅ៦៤ហិចតាដែលមានជាលាយលក័្សអក្សរ និងការអនុញ្ញាតិពីរដ្ឋមន្រ្តី ក្រសួងបរិស្ថានជូនដល់ អាជ្ញាធរឃុំ សហគមន៍ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ឋមានមន្រី្ត បរិស្ថាន ។ល។  ជាងនេះទៅទៀតមានការបកស្រាយរាល់ចំងល់របស់សហគមន៍នានាលើការរៀបចំកន្លែងអភិរក្សបឹងឆ្មារ ។២-ដំណើរការចុះបោះបង្គោលព្រំប្រទល់តំបន់ដាច់ខាត (ជម្រកត្រីពងកូន) មានទំហំ៣ហិចតា និងការរៀបចំខ្នងផ្ទះប្រជាពលរដ្ឋសម្រាប់ភូមិបាឡត ដើម្បីចូលរួមការពារតំបន់ដាច់ខាត ។

៣- ការរៀបចំឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបោះបង្គោលអចិន្ត្រៃយ៍ចំនួន៦កន្លែង ។

៤- យុទ្ឋសាស្រ្តលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ភាគី  និងអ្នកពាក់ព័ន្ឋនានា រួមទាំងការជៀសវាងដាក់លបរ៉ាវនៅក្នុងនិងជិតកន្លែងអភិរក្ស ។

៥- ផែនការរៀបចំលើកស្លាកគម្រោង និងដាក់ទង់ជាតិលើបង្គោល ដោយមានការចូលរួមពីប្រជាពលរដ្ឋ ។

៦- គាំទ្រសកម្មភាពល្បាតប្រចាំខែមករា ២០១៥ និងរៀបចំជួសជុលទូកល្បាត  ។

ក្រុមការងារបានបញ្ចប់ដំណើរការការងារនៅម៉ោង ៣ និង៣០នាទីល្ងាចថ្ងៃទី២៩ មករា ២០១៥ ប្រកបដោយក្តីរីករាយ ។