ZT Maju - шаблон joomla Продвижение

ដំណើរចុះត្រួតពិនិត្យគម្រោងអភិរក្សធនធានជលផល នៅបឹងទន្លេសាប

កាលបរិច្ឆេទចុះ៖ ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០១៥

អ្នកចូលរួម៖

-          លោក ឱម សាវ៉ាត នាយកប្រតិបត្តិអង្គការហ្វេក (FACT)

-          លោក ឯក ចំរើន អ្នកសម្របសម្រួលកម្មវិធីអង្គការហ្វេក ប្រចាំបឹងទន្លេសាបភាគខាងត្បូង

-          លោក វង្ស កែវសុធន មន្រ្តីសម្របសម្រួលគម្រោងអភិរក្ស EU-NSA របស់អង្គការហ្វេក

-          លោក Pierre de Roquefeuil តំណាងសមាគម Marins Sans Frontieres (MARSF)

-          លោក គង់ គឹមស្រេង មន្ត្រីកម្មវិធីជាន់ខ្ពស់របស់អង្គការ IUCN

-          លោក ស៊ន ភក្តី មន្រ្តីសម្របសម្រួលគម្រោងអភរិក្ស EU-NSA របស់អង្គការ IUCN

-          និងសមាជិកក្រុមប្រឹក្សាឃុំ គណៈកម្មការសហគមន៍ លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាលសិស្ស ចំនួនប្រហែល ១៨ នាក់ ស្រីចំនួន២ នាក់។

គម្រោងចុះត្រួតពិនិត្យ៖

  •   “ពង្រឹងសមត្ថភាពដល់សហគមន៍នេសាទ នៅបឹងទន្លេសាបដើម្បីគ្រប់គ្រងនូវធនធានធម្មជាតិរបស់ខ្លួនក្រកបដោយនិរន្តរភាព STRENGTHENING CAPACITY OF FISHING COMMUNITIES IN THE TONLE SAP TO MANAGE THEIR NATURAL RESOURCES SUSTAINABLY” នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
  •   “លើកកម្ពស់ការអប់រំ និងសុខមាលភាពរបស់កុមារ និងប្រជានេសាទនៅមូលដ្ឋាន តាមរយៈការគាំទ្រនូវមធ្យោបាយសិក្សា និងសង្គ្រោះបន្ទាន់- Improving Education and Welfare of Children and Local Fishers through Supporting Educational and Medical Means “ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

គោលបំណង៖

ស្វែងយល់ពីលទ្ធផលនិងដំណើរការរីកចម្រើនរបស់គម្រោងអភិរក្សធនធានជលផលដែលគាំទ្រថវិកាដោយសហគមន៍អ៊ឺរ៉ុប(EU-NSA) និងសិក្សាពីលទ្ធភាពនៃការ ចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ការអប់រំ និង សុខមាលភាពរបស់កុមារ និង ប្រជានេសាទនៅមូលដ្ឋាន ដែលគាំទ្រថវិកាដោយ សមាគមន៍ Marins Sans Frontieres (MARSF)។

សកម្មភាពជារួម៖

អង្គការ FACT, IUCN និង MARSF បានចុះទៅពិនិត្យផ្ទាល់នូវកន្លែងអភិរក្ស សាលារៀន និង ជួបជាមួយសហគមន៍ឃុំផ្លូវទូក ដើម្បីស្វែងយល់ពីលទ្ធផល និង ដំណើរការរីកចម្រើន របស់គម្រោងអភិរក្សធនធានជលផល ដែលគាំទ្រថវិកាដោយសហគមន៍អ៊ឺរ៉ុប (EU-NSA) និងសិក្សាពីលទ្ធភាពនៃការ ចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ការអប់រំ និង សុខមាលភាពរបស់កុមារ ព្រមទាំងប្រជានេសាទនៅមូលដ្ឋាន ដែលគាំទ្រថវិកាដោយសមាគម Marins Sans Frontieres (MARSF)។

ក្នុងនោះដែរ លោក Om Savath និង លោក Kong Kimsreng បានជួបសំណេះសំណាលជាមួយសហគមន៍ប្រចាំឃុំផ្លូវទូកអំពីគម្រោងសន្សំប្រាក់ដើម្បីទុកប្រើប្រាស់ ពេលសហគមន៍ត្រូវការចាំបាច់។ លោកក៏បានលើកយកភាពជោគជ័យរបស់គម្រោងសន្សំនេះនៅខេត្តកោះកុង ដើម្បីជាឧទាហណ៍ ពន្យល់ដល់សហគមន៍ផ្លូវទូក អោយបានយល់ជ្រាបកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការសន្សំប្រាក់នេះ។ ចំនែកខាងភាគី្គសហគមន៍វិញ មានភាពពេញចិត្តនឹងគម្រោងនេះយ៉ាងខ្លាំង។

 

ម្យ៉ាងវិញទៀត លោក Pierre de Roquefeuil មកពីសមាគម Marins Sans Frontieres (MARSF) ក៏បានមានប្រសាសន៍បញ្ជាក់អំពីការរួមចំនែកជួយដល់សិស្សសាលា នៅឃុំផ្លូវទូក ថា MARSF នឹងជួយឧបត្ថម្ភទូកចំនួន ៣ ដល់ឃុំផ្លូវទូក សំរាប់ដឹកសិស្សទៅ-មកសាលារៀន ពីព្រោះថា កន្លងមកសិស្សមានភាពលំបាក ដោយសារលទ្ធភាពអាណាព្យាបាលសិស្សខ្លះពុំមានទូក សំរាប់អោយកូនមកសាលា។

លទ្ធផល៖

គម្រោងអភិរក្សធនធានជលផល

  •   ត្រួតពិនិត្យបង្គោលព្រំថ្មទីបួន ដែលទើបបានបោះរួចហើយ
  •  អាជ្ញាធរឃុំ នឹងដាក់គម្រោងអភិរក្សធនធានជលផល ចូលទៅក្នុងកម្មវិធីអភិវឌ្ឍន៍ឃុំនៅឆ្នាំ ២០១៦។
  •   ត្រៀមរៀបចំជំរកត្រីមេពូជ នៅក្នុងដែនអភិរក្ស
  • ក្រុមសន្សំចំនួន ៤ក្រុម (៤ភូមិ = ៤ក្រុម) គ្រោងបង្កើតឡើងនៅក្នុងឆ្នាំ២០១៥នេះ។

គម្រោងលើកកម្ពស់ការអប់រំ និងសុខមាលភាពរបស់កុមារ និងប្រជានេសាទនៅមូលដ្ឋាន៖

  •   រៀបចំដំណើរការចាប់ផ្តើមអនុវត្តគម្រោងក្នុងពេលឆាប់ៗខាងមុខនេះ។
  •   រៀបចំគណៈកម្មការទទួលខុសត្រូវលើការគ្រប់គ្រងទូក សម្ភារនានា ព្រមទាំងបទបញ្ជាផ្ទៃក្នុងផ្សេងៗ ដែលនឹងត្រូវរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដែលគាំទ្រដោយសមាគម Marins Sans Frontieres (MARSF) និង ការចូលរួមបដិភាគពីមាតា បីតាសិស្ស។
  •  ទូកចំនួន ៣ (ទូក ២ សម្រាប់ដឹកសិស្សសាលា និងទូក ១ សម្រាប់សង្គ្រោះបន្ទាន់- បញ្ជូនស្ត្រីទៅមន្ទីរពេទ្យ) នឹងត្រូវដំណើរការទិញក្នុងពេលឆាប់ៗនេះ។
  •   អាវសុវត្ថិភាពសម្រាប់សិស្សសាលាចំនួន ៦០អាវ នឹងត្រូវដំណើរការទិញក្នុងពេលឆាប់ៗ