ZT Maju - шаблон joomla Продвижение

ផែនការយុទ្ធសាស្រ្ត

គោលបំណងជាយុទ្ធសាស្ត្ររបស់អង្គការ FACT

រយៈពេលបីឆ្នាំទៀត អង្គការ FACT នឹងនៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការពង្រឹងបណ្តាញ និងសម្ព័ន្ធដើម្បីការពារប្រជានេសាទ និងអភិរក្សនៅក្នុងតំបន់ សំខាន់ៗចំនួនបី (ទន្លេសាប ទន្លេមេគង្គ និងតំបន់ឆ្នេរ)។ សកម្មភាពអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងក្នុងការបន្សុំាការប្រែប្រួលអាកាសធាតុ បានក្លាយជាគុណតម្លៃបន្ថែម ដើម្បីឲ្យ អង្គការ FACT អាចធ្វើការទាក់ទងនឹងធនធានធម្មជាតិពាក់ព័ន្ធនឹងជលផល ។ បញ្ហាយ៉េនឌ័រ បានក្លាយជាការគិតពិចារណា និងជាចំណាប់អារម្មណ៍ធ្ងន់ធ្ងរ សម្រាប់សកម្មភាពអង្គការ FACT ទាំងអស់ (ផ្ទៃក្នុង និងកម្មវិធី) ។ គោលបំណងជាយុទ្ធសាស្រ្តរបស់កម្មវិធីទាំងអស់ ខាងក្រោមនេះ មានលក្ខណៈស្រប និងរួមចំណែកដល់ទិសដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជា និងគោលនយោបាយ  និងជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលបានរៀបរាប់ខាងលើ ។

នៅចុងឆ្នាំ ២០១៤:

  1. បណ្តាយប្រជានេសាទ នឹងបង្កើននូវសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវ ហើយពួកគេនឹងរឹងមាំ និងមានការពង្រីក និងទំនាក់ទំនងបានទូលំទូលាយ ក្នុងការគាំទ្រប្រជានេសាទ (បុរស និងស្ត្រី) ដើម្បីការពារ និងអភិរក្សនូវធនធានជលផល សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ។
  2. សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល នឹងមានដំណើរការល្អ និងមានការចូលរួមពីសមាជិករបស់ខ្លួន ដើម្បីចែករំលែកព័ត៌មាន និងចូលរួមដោះស្រាយនូវបញ្ហារបស់សហគមន៍ នេសាទប្រកបដោយប្រសិទ្ធិភាព ។
  3. ជនបង្គោលមូលដ្ឋាន នឹងមានសមត្ថភាព មានការប្តេជ្ញា និងអាច ធ្វើការរួមគ្នាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតនៅថ្នាក់មូលដ្ឋាន ហើយពួកគេនឹងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពតស៊ូមតិ ដើម្បីការពារ និង អភិរក្សនូវធនធានជលផល។   
  4.  ក្រុមគោលដៅរបស់អង្គការ FACT  និងអ្នកពាក់ព័ន្ធផ្សេងទៀត នឹងមានការយល់ដឹង ផ្សព្វផ្សាយបន្ត និងចាត់វិធានការបន្សុំាទល់នឹងហេតុប៉ះពាល់ជាអវិជ្ជមានពីការប្រែប្រួលអាកាសធាត។
  5.  ហេតុប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានាទៅលើប្រជានេសាទ និងធនធានជលផល នឹងត្រូវបានគេសិក្សា និងផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលំទូលាយ និងមានការឆ្លើយតប ជាវិជ្ជមាន។
  6. បញ្ហារបស់ប្រជានេសាទ ការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន  និងការអភិរក្សធនធានជលផល នឹងត្រូវបានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ (SNA) និងត្រូវបានអនុវត្ត ហើយប្រជានេសាទ និងរដ្ឋបាល SNA រួមគ្នា ដោះស្រាយបញ្ហាជលផល ប្រកបដោយតម្លាភាពដោយផ្អែកលើតួនាទីចាត់តាំង និងសិទ្ធិស្របច្បាប់របស់ខ្លួន។
  7. ស្រ្តី ដែលជាក្រុមគោលដៅរបស់អង្គការ FACT នឹងមានទំនុកចិត្ត មានតួនាទីជាអ្នកដឹកនាំ និងត្រូវបានទទួលស្គាល់ និងឲ្យតម្លៃ ។ ដូចនេះ ពួកគេអាចធ្វើការរួមចំណែកប្រកបដោយប្រសិទ្ធិភាព នៅក្នុងការការពារ និងអភិរក្សនូវធនធានជលផល។

គោលបំណងអភិវឌ្ឍន៍អង្គការ FACT

នៅចុងឆ្នាំ ២០១៤ អង្គការ FACT នឹងអភិវឌ្ឍខ្លួនឯងបន្ថែមទៀត ដើម្បីឲ្យក្លាយជាអង្គការមានសមត្ថភាព តម្លាភាព គណនេយ្យភាព និងអាជីព ។

ការវាស់វែងពីលទ្ធផលការងារសម្រេចបានរបស់អង្គការ FACT

លទ្ធផលការងាររបស់អង្គការ FACT ត្រូវបានវាស់វែងដោយសុច្ចនករ បីប្រភេទ។ សុច្ចនករដែលបានកំណត់ទាំងនេះ នឹងជួយឲ្យអង្គការ FACT ផ្តោតអារម្មណ៍បន្ថែមទៅលើគុណភាពការងារ ឧទាហរណ៍ លទ្ធផល និងហេតុប៉ះពាល់ ។ វាក៏ជួយឲ្យ អង្គការ FACT កំណត់នូវព័ត៌មានមានសារប្រយោជន៍ ដែលត្រូវរាយការណ៍ ។ សុច្ចនករទាំងនេះ នឹងបំរើតួនាទីជាមូលដ្ឋានដល់ការអភិវឌ្ឍ នូវប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ គម្រោងស្នើសុំ និងការធ្វើរបាយការណ៍ដ៏ល្អ ។ 

លទ្ធផលរំពឹងទុក

  • សមាជិករបស់បណ្តាញប្រជានេសាទ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន...
  • អង្គការមូលដ្ឋាន ចំនួន..........ត្រូវបានបង្កើតឡើង នៅក្នុងឃុំគោលដៅ
  • បណ្តាញអង្គការមូលដ្ឋាន ចំនួន.........ត្រូវបាន បង្កើតឡើង នៅក្នុងឃុំគោលដៅ
  • សមាជិកក្រុមគោលដៅ (ជនបង្គោល អង្គការមិនមែនរដ្ឋាភិបាល សម្ព័ន្ធប្រជា នេសាទកម្ពុជា ។ល។) ចំនួន......... ទទួលបានការបណ្តុះបណ្តាល ចំនួន % នៃអ្នកចុលរួម ដែលមានចំណេះដឹង/ ការយល់ដឹងពីប្រធានបទ បន្ទាប់ពីការ បណ្តុះបណ្តាល
  • វគ្គបណ្តុះបណ្តាល ចំនួន.......ត្រូវបានផ្តល់ជូន
  • កិច្ចប្រជុំ/វេទិកា ចំនួន...........ត្រូវបានរៀបចំឡើង
  • យុទ្ធនាការ ចំនួន.............ត្រូវបានរៀបចំឡើង
  • សេចក្តីថ្លែងការណ៍ ចំនួន...........ត្រូវបានរៀបចំ និងដាក់ជូន
  • ការស្រាវជ្រាវ ចំនួន..........ត្រូវបានរៀបចំ
  • តំបន់អភិរក្ស ចំនួន.............ត្រូវបានកំណត់ និងការពារ
  • ព្រៃឈើ (ព្រៃលិចទឹក) ចំនួន.............ត្រូវបានដាំ លើទំហំនៃផ្ទៃដាំដុះ ចំនួន................
  • ស្នាមមេដៃ ចំនួន.................ត្រូវបានដាក់ជូន
  • ក្រុមយុវជន ចំនួន.............ត្រូវបានបង្កើតឡើង
  • ព្រឹត្តិប័ត្រព័ត៌មាន “ ទស្សនាវដ្តីសម្លេង ប្រជានេសាទ” ចំនួន.............ត្រូវបានបោះពុម្ពផ្សាយ និងចែកជូន
  • ទស្សនៈកិច្ចសិក្សាចំនួន.............. ត្រូវបានរៀបចំឡើង
  • អ្នកចូលរួមក្នុងទស្សនៈកិច្ចសិក្សា មានចំនួន....................
  • ការមិនគោរពគ្នា ចំនួន...........ករណី ត្រូវបានលុបបំបាត់ចោល

 

លទ្ធផលសម្រេចបាន

  • អាជ្ញាធរ និងមន្រ្តីជំនាញផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន-មានកិច្ចសហការបន្ថែមជាមួយអង្គការ FACT
  • បណ្តាញ TFN បណ្តាញ CFN បណ្តាញ MFN បង្ហាញ នូវទំនុកចិត្តក្នុងការសម្របសម្រួលសកម្មភាពសហគមន៍
  • អង្គការមហាជននៅមូលដ្ឋាន មានដំណើរការការងារ ប្រកបដោយប្រសិទ្ធិភាព (មានការគាំទ្រពីផ្នែកខាងក្រៅតិច)
  • សមាជិកអង្គការមហាជនៅមូលដ្ឋាន បង្កើតនូវប្រាក់ចំណូលខ្ពស់ ដោយការកាត់បន្ថយនូវប្រាក់បំណុល
  • ប្រជានេសាទ ក្លាហានក្នុងការនិយាយ ជាចំហរពីហេតុប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមានលើពួកគេ និងពួកគេ ស្វែងរកការគាំទ្រពីធនធានដែលអាចរកបានទាំងអស់ ។  
  • មនុស្សដែលមិនមានការគោរព មានការភ័យខ្លាចចំពោះសហគមន៍ 
  • ដោយកាត់បន្ថយនូវសកម្មភាពមិនល្អ
  • រដ្ឋបាលថ្នាក់ក្រោមជាតិ(SNA) យកចិត្តទុកដាក់និងដាក់បញ្ចូលបញ្ហាជលផលទៅក្នុងផែនការរបស់ពួកគេ។ ពួកគេចែករំលែកនូវព័ត៌មានដល់អ្នកពាក់ព័ន្ធនៅមូលដ្ឋានទាំងអស់ ។
  • ស្រ្តី និងជនបង្គោលជាយ៉េនឌ័រ មានភាពក្លាហាន ហ៊ានបញ្ចេញមតិ យោបល់។ ពួកគេក៏មានតួនាទីជា អ្នកដឹកនាំ។
  • អង្គការមិនមែនរដ្ឋាភិបាល ដែលជាសមាជិករបស់សម្ព័ន្ធ បង្ហាញនូវ សាមគ្គីភាព ធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីសម្រេចបាននូវទឹសដៅរួម។
  • សមាជិកអង្គការមហាជននៅថ្នាក់មូលដ្ឋានដើរតួជាអ្នកគំរូក្នុងការការពារនូវព្រៃលិចទឹក (បញ្ឈប់ការកាប់បំផ្លាញ)
  • អ្នកពាក់ព័ន្ធដែលបានអានរបាយការណ៍ស្រាវជ្រាវ មានប្រតិកម្ម ជាវិជ្ជមាន ដោយការចូលរួមដោះស្រាយបញ្ហាទាក់ទឹងជលផល។
  • សមាជិកព្រឹទ្ធសភាកម្ពុជា បានស្តាប់ក្តីព្រួយបារម្ភរបស់ប្រជានេសាទ និងបានរាយការណ៍ទៅរដ្ឋាភិបាល ដើម្បីឲ្យចាត់វិធានការសមស្របណាមួយ ។

 

ផលប៉ះពាល់

សម្ព័ន្ធប្រជានេសាទកម្ពុជា ដំណើរការការងារឯករាជ្យ ដែលតម្រូវការគាំទ្រតិចពី មនុស្ស/អង្គការខាងក្រៅ។ ការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងលក្ខខណ្ឌរស់នៅរបស់ប្រជានេសាទ ដូចជាការទទួលបាននូវចំណីអាហារគ្រប់គ្រាន់/សុវត្ថិភាព លុបបំបាត់ ឬកាត់បន្ថយនូវបំណុល។ ពួកគេអាចលៃលកបញ្ជូនកូនរបស់ខ្លួន ទៅសាលារៀន ហើយយ៉ាងហោចណាស់បានបញ្ចប់ថ្នាក់ទី ៩ ។ ប្រជានេសាទ មានថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ និងថែទាំសុខភាព ។ ពួកគេមានសម្ភារៈជាមូលដ្ឋានសម្រាប់គ្រួសារ។

  • មានភស្តុតាងបង្ហាញពីធនធានជលផលដែលបានកើនឡើង
  • មានការថយចុះនូវករណីប្រព្រឹត្តិខុស ក្នុងធនធានជលផល
  • រដ្ឋាភិបាល ផ្លាស់ប្តូរនូវគោលនយោបាយ ដោយបង្កើតនូវប្រកាស ដែលផ្តល់ផលប្រយោជន៍ដល់ប្រជានេសាទ។