ការកសាងនូវអង្គការមហាជននៅមូលដ្ឋាន (CBO) ប្រជានេសាទមេគង្គៈ កម្មវិធីថ្មីនេះ បានចាប់ផ្តើមដំណើរការនាពេលថ្មីៗនេះ ចាប់ពីដើមឆ្នាំ ២០០៩មក។ កម្មវិធីនេះ ផ្តោតលើការបង្កើតនូវបណ្តាញប្រជានេសាទ និងអង្គការ នៅក្នុងតំបន់ទន្លេមេគង្គ ដោយការផ្តល់នូវការកសាងសមត្ថភាពដល់ពួកគេទាក់ទងនឹងការគ្រប់គ្រងធនធាន ធម្មជាតិរបស់ជាតិ និងសិទ្ធិលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេនៅក្នុងវិស័យជលផល។





