នៅភ្នំពេញថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៥ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល សម្ព័ន្ធអង្គការដែលធ្វើការងារជលផល សម្ព័ន្ធប្រជានេសាទកម្ពុជា និងរដ្ឋបាលជលផលបានរួមគ្នារៀបចំកិច្ចប្រជុំ “ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជលផល អង្គការសង្គមស៊ីវិល និងសហគមន៍នេសាទមូលដ្ឋាន លើការគ្រប់គ្រងធនធានជលផលក្នុងប្រទេសកម្ពុជា”នៅភោជនីយដ្ឋានទន្លេបាសាក់២(ជិតស្ពានអាកាសក្បាលថ្នល់) ក្នុងគោលបំណងដើម្បីបន្តពង្រឹងកិច្ចសហការល្អរវាងរដ្ឋបាលជលផលនិងសង្គមស៊ីវិលធ្វើការលើវិស័យជលផលដោយធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហានានា
កើតឡើងនាពេលបច្ចុប្បន្នទាក់ទងនឹងការគ្រប់គ្រងវិស័យជលផល និងយុទ្ធសាស្រ្តក្នុងការអនុវត្តសកម្មភាពបន្តនៅពេលអនាគត។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាតំណាងពីអង្គការមិនមែនរដ្ឋាភិបាល តំណាងអ្នកនេសាទ ទីភ្នាក់ងាររដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរមូលដ្ឋាន ប្រមាណជាង១០០នាក់ (ស្រី៖២០ នាក់) ដែលមកពីបណ្តាខេត្តផ្សេងៗគ្នា រួមមាន ១)តំបន់ឆ្នេរមាន ខេត្តកំពត កោះកុង និងព្រះសីហនុ ២)តំបន់ទន្លេសាប មាន ខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាតដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ៣) តំបន់មេគង្គ មាន ខេត្តស្ទឹងត្រែង ក្រចេះ និង កំពង់ចាម ។
Leave a Reply