សិក្ខាសាលាសម្ព័ន្ធប្រជានេសាទកម្ពុជាថ្នាក់ជាតិស្តីពីយន្តការធ្វើការជាបណ្តាញនិងការតស៊ូមតិទៅលើការធ្វើបច្ចុប្បន្នភាពអនុក្រិត្យស្តីពីការគ្រប់គ្រងសហគមន៍នេសាទ
នៅសណ្ឋាគារញូវអង្គរឡែន,ខេត្តសៀមរាបថ្ងៃទី ១៥-១៦ ខែ សីហា ឆ្នាំ២០១៥។
សហការរៀបចំដោយសម្ព័ន្ធប្រជានេសាទកម្ពុជានិងអង្គការFACT
គាំទ្រថវិកាដោយFS តាមរយៈអង្គការFACT
សិក្ខាសាលានេះមានគោលបំណង
– បង្កឱកាសអោយក្រុមការងារ និងអ្នកយល់ដឹងផ្នែកច្បាប់ បានពិភាក្សាគ្នាយ៉ាងទូលំទូលាយ ទាក់ទងទៅនឹងការធ្វើបច្ចុប្បន្នភាពអនុក្រិត្យស្តីពីការគ្រប់គ្រង
សហគមន៍នេសាទ ដើម្បីធានាផលប្រយោជន៍ដល់សហគមន៍នេសាទ។
– ដើម្បីចែករំលែកពីបទពិសោធន៍ និងលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក។
– ដើម្បីពិភាក្សាពីយន្តការ ធ្វើការងារជាបណ្តាញរបស់សម្ព័ន្ធប្រជានេសាទកម្ពុជា និងបណ្តាញផ្សេងៗទៀត។
– ដើម្បីពិភាក្សាពីការធ្វើសេចក្តីថ្លែងការណ៍រួម ដាក់ទៅរដ្ឋបាលជលផល និងស្ថាប័នពាក់ព័ន្ធអោយបញ្ចូលទៅក្នុង អនុក្រិត្យស្តីពីការគ្រប់គ្រងសហគមន៍នេសាទ ដែលកំពុងធ្វើបច្ចុប្បន្នភាព។
Leave a Reply