ការកសាងនូវអង្គការមហាជននៅមូលដ្ឋាន (CBO) ប្រជានេសាទមេគង្គៈ កម្មវិធីថ្មីនេះ បានចាប់ផ្តើមដំណើរការនាពេលថ្មីៗនេះ ចាប់ពីដើមឆ្នាំ ២០០៩មក។
កម្មវិធីនេះ ផ្តោតលើការបង្កើតនូវបណ្តាញប្រជានេសាទ និងអង្គការ នៅក្នុងតំបន់ទន្លេមេគង្គ ដោយការផ្តល់នូវការកសាងសមត្ថភាពដល់ពួកគេទាក់ទងនឹងការគ្រប់គ្រងធនធាន ធម្មជាតិរបស់ជាតិ និងសិទ្ធិលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេនៅក្នុងវិស័យជលផល។ |
មានការកើនឡើងនូវគម្រោងអភិវឌ្ឍន៍ នៅក្នុងតំបន់ទន្លេមេគង្គ ជាពិសេសនៅ នៅក្នុងប្រទេសកម្ពុជា ហើយហេតុដូចនេះ មានការកើនឡើងនូវក្តីព្រួយបារម្ភអំពីហេតុប៉ះពាល់ពីគម្រោងទាំងនេះ ជាពិសេសហេតុប៉ះពាល់ពីទំនប់វារីអគ្គិសនី មកលើវិស័យជលផល និងជីវភាពរស់នៅរបស់ប្រជានេសាទ នៅក្នុងតំបន់ទន្លេមេគង្គ ក៍ដូចជា នៅក្នុងទន្លេសាប។
គម្រោងនេះ រៀបចំ បង្កើតនូវបណ្តាញប្រជានេសាទ និងអង្គការ នៅតាមបណ្តាខេត្តតាមបណ្តោយទន្លេមេគង្គ ដើម្បីដោះស្រាយនូវជម្លោះ ផលនេសាទ និងដោះស្រាយនូវបញ្ហានៃភាពមិនស្មើគ្នាក្នុងការទទួលបាន និងចែកផលប្រយោជន៍ពីធនធានទន្លេមេគង្គ ដែលនាំឲ្យមានជម្លោះទាំងនេះកើតឡើង។ គម្រោងកសាងបណ្តាញប្រជានេសាទមេគង្គ និងសម្ព័ន្ធអង្គការនៅក្នុងតំបន់ ទន្លេមេគង្គៈ ដើម្បីបង្កើតនូវបណ្តាញប្រជានេសាទ និងអង្គការ ដែលធ្វើការលើ វិស័យជលផល ដើម្បីឲ្យពួកគេអាចភ្ជាប់ ទំនាក់ទំនងការងារជាមួយបណ្តាញប្រជានេសាទផ្សេងទៀត នៅក្នុងតំបន់ទន្លេសាប និងឆ្នេរ។
គ
Leave a Reply