ឃុំកោះជីវាំងជាឃុំមួយស្ថិតក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងដែលជាប់និងដងស្ទឹងសង្កែរនៅតំបន់ដាច់ស្រយាលគឺប្រជាជនរស់ផ្ទៈបណ្តែតទឹកដោយមានប្រជាជនសរុប២៣២០ គ្រួសារមនុស្សរាយ១១៧៤៨នាក់ ស្រី ៥៩៣៦នាក់ ប្រជាជននៅទីនោះអ្នកប្រកបមុខរបរជានេសាទ ៦០% អ្នកលក់ដូរនិងរត្ន័ទូកដរ ១៥% នៅសល់ ១៥%ធ្វើកម្មករសំណង់ផៀងៗ ។មានផ្ទៃដីព្រៃលិចទឹកចំនួន ១៩៨០៥ K m ស្ថានភាពប្រជាជន ទីនោះ ៦%ជា គ្រួសារក្រីក្រ ២០%ជាគ្រួសារមធ្យម ១០%ជាគ្រួសារ បង្គួរ ។
ការជួបពិភាក្សាជាមួយលោកមេឃុំអំពីគំរោងADB
គម្រោង អេ ឌី បី មានទឹកប្រាក់សរុបចំនួន ២៤៧.៩៣៦ ដុល្លា រយៈពេល៣ ឆ្នាំ ចាប់ឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១០ មានគំរោងបឹងទន្លេសាប(ADB) ផ្តល់អោយ តាមរយៈឃុំ ដោយមានសកម្មភាពដូចជាៈ
១. ការផ្តល់ពូជសត្វអោយប្រជានេសាទចឹញ្ចឹមតាមគ្រួសារ(មាន ជ្រូក មាន់ ត្រី អន្ទុង់)
២. ផ្តល់សំភារៈអោយសហគមន៍នេសាទតាមភូមិនិមួយៗ (កាណូត កែវឆ្លុៈ សំរាប់ចុៈល្បាតដែនសហគមន៍ ។
៣. ហេដ្ឋារចនាសម្ពន្ធ័ ។
តាមប្រសាសន៍របស់លោកប៊ុន បេង មេឃុំកោៈបានបញ្ជាក់ថាគំរោងរបស់ ADB នេះបានទទួល ជោគជ័យ
៦០% ទាំងការផ្តល់សមាជិកខ្ចីចឹញ្ចឹមសត្វ ទាំងជួយផ្តល់សំភារះអោយទៅសហគមន៍នេសាទ និងហដ្ឋារចនាសម្ពន្ធ័ផងដែរ ធ្វើអោយប្រជាជនមានប្រាក់ចំណូលនៅតាមគ្រួសារតាមរយៈការចឹញ្ចឹមសត្វ និងកាត់បន្ថយការធ្វើនេសាទខុសច្បាប់ ។ លោកបានបន្តទៀតថាដែលមិនបានទទួលជោគជ័យនោះមកពីគ្រួសារខ្លះគ្មានចំណេះដឹងគ្រប់គ្រាន់ក្នុងការចឹញ្ចឹម ចំពោះអង្គការដែលផ្តល់សត្វអោយពុំផ្តល់បចេ្ចកទេស ដល់អ្នកចឹញ្ចឹមបានត្រឹមត្រូវ ។ម្យ៉ាងវិញទៀតទាក់ទង ទៅនិងជីវភាពរស់របស់ពួកគាត់ផងដែរ ។ យោងតាមប្រសាសន៍របស់លោកគុយអានជាក្រុមប្រឹក្សាឃុំគាត់បញ្ជាក់បន្ថែមទាក់ទៅគំរោងនេះវា មិនបានទទួលជោគជ័យ ៦% នោះទេ មូលហេតុការផ្តល់អោយសមាជិកខ្ចីបានតែ២០០គ្រួសារប៉ុណោះ អ្នកផ្សេងទៀតពុំបានទទួលឡើយធ្វើអោយប្រជាជនផ្សេងៗទៀតពុំមានការសប្បាយ ចិត្តឡើយដោយសារការផ្តល់ពុំមានតល្លាភាព។
ការសនិដ្ឋានៈ
- តាមការសង្តេតឃើញថាគំរោងនេះពិតជាមិនបានទទួលជោគជ័យមែនដោយសារប្រជាជនតែងតែពោលពាក្យមិនសមជាច្រើន ជាពិសេសក្រុមប្រឹក្សាឃុំនិងគណៈកម្មការសហគមន៍នេសាទផ្ទាល់ ។
at Kos Chiveang Commune
Leave a Reply