១. សេចក្តីផ្តើម
អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ និងបានចុះបញ្ជីជាមួយ ក្រសួងមហាផ្ទៃនៅឆ្នាំ២០០៣។ អង្គការ FACT បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការអភិរក្សធនធានជលផល និងជីវៈចម្រុះ និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ប្រជានេសាទនៅប្រទេសកម្ពុជា តាមរយះការពង្រឹងភាគីពាក់ព័ន្ធនានាលើផ្នែកជលផល។ អង្គការ FACT សូមអញ្ជើញ ក្រុមហ៊ុន ឬក្រុមអ្នកម៉ៅការសាងសង់ផ្សារអេកូបណ្តែតទឹកនេះ ដែលមានបទពិសោធន៍ ទាក់ទងនឹងការសាងសង់អាគារ ផ្សារ ឬផែបណ្តែតទឹកធំៗ ដើម្បីចូលរួមដាក់ពាក្យដេញថ្លៃ ដោយបំពេញឯកសារ និងភ្ជាប់ឯកសារដែលបញ្ជាក់ពី ភាពស្របច្បាប់ (បើជាស្ថាប័ន/ក្រុមហ៊ុន) បទពិសោធន៍ការងារជាក់ស្តែងនៅសហគមន៍បណ្តែតទឹកបឹងទន្លេសាប និងគុណសម្បត្តិរបស់ស្ថាប័ន/ក្រុមហ៊ុន ឬក្រុមម៉ៅការរបស់ខ្លួន ដើម្បីធ្វើការវាយតម្លៃក្នុងការទទួលសិទ្ធិសាងសង់ផ្សារអេកូបណ្តែតទឹក ដែលមានព៌តមានសម្អិតនៅក្នុងទម្រង់ឯកសារសម្រង់តម្លៃ។
ផ្សារនេះ ជាផ្សារអេកូបណ្តែតទឹក ដែលត្រូវបានសាងសង់ឡើង ដើម្បីជួយសម្រួលដល់ប្រជានេសាទក្នុងមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ពួកគាត់ តាមរយៈលក់ផលិតត្រី និងកសិផល ផ្សេងៗ ដូចជាត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ទឹកឃ្មុំ កាបូបនិងវត្ថុអនុស្សាវីរីយ៍ដែលកែឆ្នៃកំប្លោកនិងអនុផលព្រៃលិចទឹកផ្សេងៗទៀត ចំណីអាហារ។ ផ្សារអេកូបណ្តែតទឹកនេះ ក៏នឹងដើរតួយ៉ាងសំខាន់ និងដោយផ្ទាល់នៅក្នុងការជម្រុញដល់សេវាអេកូទេសចរណ៍ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពអភិរក្សធនធានជលផលរបស់សហគមន៍នេសាទឃុំព្រៃចាស់។
២. ទីតាំងសាងសង់៖
ផ្សារអេកូបណ្តែតទឹកនេះ ស្ថិតនៅក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣. ព័ត៌មានទាក់ទងនឹងផ្សារអេកូបណ្តែតទឹក៖
ផ្សារអេកូបណ្តែតទឹកនេះ ជាប្រភេទផ្សារបណ្តែតទឹក មានកំពស់ ១ជាន់ (ជាន់ជាប់ទឹក) និងផ្គុំដោយអាគារបណ្តែតទឹក ចំនួន ២ ដោយអាគារនីមួយៗ ធ្វើពីដែក និងក្រាលក្តារឈើគគីរ ហើយ អាគារនីមួយៗ មាន៖
- តួអាគារបណ្តែតទឹក មានទទឹង ១២ម៉ែត្រxបណ្តោយ ២៤ម៉ែត្រ (កម្ពស់ដំបូល ៣.៥០ម៉ែត្រ គិតពីក្តារឈើគគីរក្រាល ដល់ស្លាបជញ្ជាំងខាងលើ)និងមានវ៉េរ៉ង់ដាខាងក្រៅព័ទ្ធជុំវិញចេញពីតួអាគារធំ ប្រវែង ១ម៉ែត្រ និងបាតក្រោមនៃវ៉េរ៉ង់ដា ទាបជាងបាតក្រោម/នាវូនៃតួអាគារ ប្រវែង ៦តឹក។
- ពោងចំនួន២៤ពោង ក្នុង១អាគារ/ផែបណ្តែតទឹក (ពោង១ទំហំទទឹង២មx បណ្តោយ២មx ជម្រៅ ១.៤០ម x កម្រាស់១ហ៊ុន) ដោយចំនួនពោងសរុបមានចំនួន ៤៨ពោង សម្រាប់ ២អាគារ។
- ដំបូលប្រកពីស័ង្កសី មានទទឹង ៤ម៉ែត្រ និងបណ្តោយ ៧០ម៉ែត្រ ព័ទ្ធជុំអាគារទាំង ២ និងដំបូលប្រកពីស័ង្កសី កាត់ទទឹង អាគារទាំង ២ មានទទឹង ៤ម៉ែត្រ និងបណ្តោយ ២២ម៉ែត្រ ។
- ដំបូលរួតបិទបើក (កន្លែងចំហរ ការពារភ្លៀង) ចំនួន ០២ប្រឡោះ/កន្លែង ដោយ១កន្លែង មានទទឹង ៦ម៉ែត្រ និង បណ្តោយ ១៤ម៉ែត្រ
- បង្កាន់ដៃ/របងដែក កំពស់ ១ម៉ែត្រ ព័ទ្ធជុំវិញនៃតួអាគារផ្សារអេកូបណ្តែតទឹកទាំង ២។
- ធ្វើតុ និងកៅអីដែក មួយចំនួន (តាមចំនួនចរចារជាក់ស្តែង)
- បាតនៃតួផ្សារ និងវ៉េរង់ដារ ក្រាលក្តារឈើគគីរ។
- មានបន្ទប់ទឹក ចំនួន ០២ (ប្រុស និងស្រី) ក្នុង ១អាគារ សរុប ចំនួន ៤បន្ទប់ទឹក។
៤. លក្ខណៈសម្បត្តិដើម្បីទទួលបានសិទ្ធិចូលរួមដាក់ពាក្យ៖
ក្រុមហ៊ុន/សិប្បកម្ម/ក្រុមអ្នកម៉ៅការ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមដេញថ្លៃ ត្រូវមាន លក្ខណៈសម្បត្តិដូចខាងក្រោមៈ
- ប្រសិនបើជាក្រុមហ៊ុន ឬសិប្បកម្ម៖ ត្រូវមានឯកសារចុះបញ្ជីទទួលស្គាល់ពីស្ថាប័នរដ្ឋ ប័ណ្ណប៉ាតង់សម្រាប់ឆ្នាំ២០២១ ពន្ធអាករលើតម្លៃបន្ថែម (VAT) និងមានឈ្មោះនិងលេខគណនីធនាគារ (ថតចម្លងដាក់ភ្ជាប់មកជាមួយ) និងមានបទពិសោធន៍ធ្វើអាគារបណ្តែតទឹក យ៉ាងតិច ៥ឆ្នាំ។
- អាជីវកម្ម សិប្បកម្ម ឯកជន របស់សហគមន៍មូលដ្ឋាន ដែលមានបទពិសោធន៍ចាប់ពី៥ឆ្នាំឡើងទៅ ទាក់ទងទៅនឹងការសាងសង់សំណង់បណ្តែតទឹក ធ្វើពោងស្មាច់សម្រាប់ទ្រសំណង់បណ្តែតទឹក។
- ស្ថាប័នទាំងនោះដោយត្រូវភ្ជាប់មកជាមួយនូវលិខិត និងរូបថតពណ៌នាបង្ហាញពីស្នាដៃការងារនៃកិច្ចសន្យានោះ
- ត្រូវមានសំភារៈនិងឧបករណ៍សំរាប់សាងសង់គ្រប់គ្រាន់
- មានអាស័យដ្ឋាននៅច្បាស់លាស់ភូមិ ឃុំ ស្រុក និងខេត្ត (សូមភ្ជាប់នូវច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ និងលេខទូរស័ព្ទទំនាក់ទំនងអ្នកម៉ៅការ រឺអ្នកតំណាងក្រុមហ៊ុន)
៥. ឯកសារត្រូវដាក់ចូលរួមក្នុងការដេញថ្លៃ៖
- លិខិត (យ៉ាងច្រើន ២ទំព័រ) ពន្យល់ពីបទពិសោធន៍ការងារ និងសមាសភាពជំនាញ/ក្រុមចូលរួមក្នុងការសាងសង់របស់ខ្លួន ។ សូមជូនភ្ជាប់មកជាមួយនូវព័ត៌មានកុងធនាគារ (ឈ្មោះ និងលេខគណនេយ្យ) របស់ប្រធានក្រុមហ៊ុន ឬប្រធានក្រុមអ្នកម៉ៅការ។ លិខិត ត្រូវមានចុះហត្ថលេខា (និងបោះត្រា បើមាន) ពីប្រធានក្រុមហ៊ុន ឬម្ចាស់សិប្បកម្ម ឬប្រធានក្រុមអ្នកម៉ៅការ។
- តារាងសម្រង់តម្លៃ ដោយមានការបញ្ជាក់ពីប្រភេទនៃការចំណាយនីមួយៗ ជាក់លាក់ ដូចជាថ្លៃពលកម្ម ថ្លៃដែក (តាមប្រភេទ និងខ្នាត) ថ្លៃពោងស្មាច់ និងការចំណាយផ្សេងៗទៀត ជាដើម (អាចស្នើសុំទម្រង់ពីយើងខ្ញុំបាន)។
- ឯកសារបញ្ជាក់ពីផ្លូវច្បាប់របស់ក្រុមហ៊ុន ឬសិប្បកម្ម រួមទាំង អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ក្រុមហ៊ុន ឬសិប្បកម្ម បើជាក្រុមហ៊ុន ឬសិប្បកម្ម (ច្បាប់ថតចម្លង)។
- អត្តសញ្ញាណប័ណ្ណ និងសៀវភៅសថ្នាក់ របស់ប្រធានក្រុមអ្នកម៉ៅការ បើជាអ្នកម៉ៅការកំរិតសហគមន៍មូលដ្ឋាន
- ឯកសារភស្តុតាង បញ្ជាក់ពីពិសោធន៍ការងាររបស់ខ្លួន (ច្បាប់ថតចម្លង)។
- ឯកសារផ្សេងៗ (បើមាន) ។
៦.បែបបទក្នុងការដាក់ពាក្យ៖
ក្រុមហ៊ុន សិប្បកម្ម ឬក្រុមអ្នកម៉ៅការ បើមានចំណាប់អារម្មណ៍ អាចដាក់ឯកសារនានា ដូចបានរៀបរាប់នៅក្នុងចំណុច លេខ ៥ខាងលើ តាមរយៈ៖
ទី១.អាសយដ្ឋានការិយាលកណ្តាយរបស់អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល៖
ដោយដាក់ឯកសារដេញថ្លៃទាំងអស់ នៅក្នុងស្រោមសំបុត្របិទជិត (បើជាក្រុមហ៊ុន ឬសិប្បកម្ម សូមប្រើស្រោមសំបុត្ររបស់ក្រុមហ៊ុន ឬសិប្បកម្ម និងសូមបោះត្រារបស់ស្ថាប័ន នៅត្រង់ចំណុចបិទ បើមាន) រួចហើយសូមសរសេរអាសយដ្ឋានរបស់អង្គការ FACT នៅលើស្រោមសំបុត្រថា៖ ផ្ទះលេខ 57z ផ្លូវលេខ 430 សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទី២. អ៊ីម៉ែល៖
សូមផ្ញើឯកសារពាក់ព័ន្ធទាំងអស់ (ដូចបានរៀបរាប់នៅក្នុងចំណុចទី៥ខាងលើ) មកកាន់អាសយដ្ឋានអ៊ីម៉ែលរបស់យើងខ្ញុំ តាមរយ៖ info@fact.org.kh និង sinat@fact.org.kh.
៧.កាលបរិច្ឆេទសំខាន់ៗនៃសេចក្តីប្រកាសនេះ៖
- ចាប់ផ្តើមទទួលឯកសារដេញថ្លៃ (សម្រង់តម្លៃ) ៖ ថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២២ រៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង ៧ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៥ ល្ងាច។
- ថ្ងៃផុតកំណត់ឈប់ទទួលឯកសារដេញថ្លៃ៖ ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២
- ប្រជុំបើកឯកសារដេញថ្លៃ៖ ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២២ ម៉ោង ២រសៀល នៅការិយាល័យកណ្តាល
របស់អង្គការ FACT ភ្នំពេញ ។
កំណត់សំគាល់៖
ក. ការប្រកាសដេញថ្លៃនេះ មិនតម្រូវឲ្យមានការបង់ថ្លៃណាមួយឡើយ។
ខ. ឯកសារដែលដាក់ពាក្យដេញថ្លៃហើយគឺមិនអាចស្នើសុំដកត្រឡប់វិញឡើយ។
គ. ការប្រកាសដេញថ្លៃនេះ ត្រូវបានធ្វើឡើងដោយយុត្តិធម៌ និងគ្មានការឃុបឃិត ការក្លែងបន្លំ ការបង្ខិតបង្ខំ និងប្រព្រឹត្តអំពើពុករលួយឡើយ។
ឃ. អ្នកម៉ៅការ ដែលបានទទួលកញ្ចប់ដេញថ្លៃនេះ ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលកិច្ចសន្យា និងជួសជុលនូវរាល់ការខូចខាតទាំងអស់នៅក្នុងកំឡុងពេល៦ខែ បន្ទាប់ពីសាងសង់រួចជាស្ថាពរ។
ង. មានតែក្រុមហ៊ុន សិប្បកម្ម ឬក្រុមអ្នកម៉ៅការ ដែលបានជាប់ក្នុងការដេញថ្លៃប៉ុណ្ណោះដែលត្រូវបានទាក់ទងទៅ។
ច. អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល មិនទទួលខុសត្រូវចំពោះការចំណាយនានាសម្រាប់ការរៀបចំឯកសារដាក់ដេញថ្លៃនេះទេ និងសូមរក្សាសិទ្ធិក្នុងការសម្រេចផ្តល់នូវកញ្ចប់នៃការដេញថ្លៃនេះ ទៅឲ្យក្រុមហ៊ុន សិប្បកម្ម ឬក្រុមអ្នកម៉ៅការណា ដែលមានសមត្ថភាព និងបទពិសោធន៍ការងារជាក់លាក់ជាមួយនឹងការសាងសង់អាគារ ឬផែបណ្តែតទឹកនានាកន្លងមក ដោយមិនផ្តោតជាសំខាន់តែទៅលើតម្លៃទាបបំផុតជាងគេនោះទេ។
សម្រាប់ការទំនាក់ទំនង ឬសំនួរផ្សេងៗ៖ សូមធ្វើការទាក់ទងតាមរយៈអាសយដ្ឋាន៖ ផ្ទះលេខ 57z ផ្លូវលេខ 430 សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ, លេខទូរស័ព្ទ៖ (+885) ០២៣ ៩៩ ២០ ៤៤ លេខទូរស័ព្ទ/តេឡេក្រាម៖ ០១២ ២២៨ ១៨៤ ឬ អ៊ីម៉ែល៖ sinat@fact.org.kh ។
Leave a Reply